ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាសមាជិកគណកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបញ្ចូលសមាជិកគណ បក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ មកពី គណបក្សភ្លើងទៀនសង្កាត់លេខ១ សរុបចំនួន ៧៦នាក់ ស្រី៤៥នាក់។
លោក ជុំ សុភារិទ្ធ តំណាងសមាជិកគណបក្សភ្លើងទៀន បានអានពាក្យសុំចូលសមាជិកគណបក្សប្រជាជនកម្ពជា ដោយបានលើកឡើងថា «តាងនាមតំណាងសមាជិកថ្មីចំនួន៧៦នាក់ ខ្ញុំបានមើលឃើញពីសកម្មភាព របស់លោក សម រង្សី យើងខ្ញុំទាំងអស់គ្នា ពិតជាមានការសោកស្តាយ និងមិនអាចទទួលយកបាន ចំពោះលោកហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុតរបស់ប្រជា រាស្ត្រខ្មែរថា “មិនមាន មនសិការជាតិ” និង “ក្បត់ជាតិ”។ ការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហា ជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះ អង្គគឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជ ធម៌ មានសីលធម៌ គុណ ធម៌ដ៏ល្អផូរផង់ ជានិមិត្ត រូបដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិ ទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភ បំពានបានឡើយ។ យើង ខ្ញុំបានតាមដានអំពីការ ដឹកនាំរបស់គណបក្សប្រ ជាជនកម្ពុជាធ្វើឱ្យយើង ខ្ញុំមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយសុខដុមរម្យនា ធ្វើឱ្យជីវ ភាពកាន់តែរីកចម្រើន ។
លោក គួច ចំរើន សមាជិកគណកម្មាធិការកណ្តាល ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ សំណេះសំ ណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុថ្មី ដែលបានចាកចេញពីគណ បក្សភ្លើងទៀន ឈរឈ្មោះលេខរៀងទី៥ និងជាភ្នាក់ ងារសង្កេតការរបស់គណ បក្សភ្លើងទៀននៅក្នុងសង្កាត់លេខ១ នៃការ បោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់អណត្តិទី៥កន្លងមក។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយសមិទ្ធិផលដែលបាននឹងកំពុងកើត មាននៅលើទឹកដី នៃខេត្តព្រះសីហនុនាពេលបច្ចុ ប្បន្ន ស្របពេលដែលប្រ ទេសជាតិមានសុខ សន្តិ ភាព គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសទទួលបាននូវសុខសន្តិ ភាព រក្សាបានស្ថេរភាពនយោបាយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើង ដោយស្នាមព្រះហស្ថសម្តេចព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ” ការអភិវឌ្ឍរីកចម្រើន មិនអាចកាត់ផ្តាច់ពីអង្គព្រះមហា ក្សត្ររបស់កម្ពុជាបានឡើយ។ ហើយថ្ងៃនេះនា យករដ្ឋមន្ត្រី នៃប្រទេសមហាអំណាចធំៗ មកប្រជុំវេទិការអាស៊ាននៅកម្ពុជា នេះដោយសារតែកម្ពុជា មានសុខសន្តិ ភាព នេះក៏ជាមោទន ភាពរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ។
លោកបានថ្លែងអំណរគុណ សមាជិកគណបក្សភ្លើងទៀន ដែលបានចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍខេត្តព្រះ សីហនុ មានដូចជា កំពង់ផែ ផ្លូវល្បឿនលឿន ព្រលានយន្តហោះអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាបំរើប្រយោជន៍ប្រជាពលរដ្ឋ ទេសចរ និងអ្នកវិនិយោគ បង្កើនសេដ្ឋកិច្ចសង្គម។ គណបក្សប្រជាជន មានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឱ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វ ហេតុជាតិ និងមាតុភូមិរបស់ខ្លួន។
ក្នុងឪកាសនោះលោក គួច ចំរើន ក៏បានអំពាវនាវដល់សមាជិកថ្មីទាំង ៧៦រូប អញ្ជើញទៅពិ និត្យបញ្ជីឈ្មោះបោះ ឆ្នោត និងទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕