ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាប្រធាន អាស៊ានឆ្នាំ ២០២២បានអញ្ជេីញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួត កីឡាស៊ីហ្គេម ជាផ្លូវការលើកទី ៣២នៅខាងពេលខាងមុខនេះដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូល ពាក់ព័ន្ធនិង ពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០ ២២សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសូមអញ្ជើ ញថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធី ប្រកួតកីឡាស៊ីហ្គេមជា ផ្លូវការណ៍ លើកទី ៣២ នៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២៣ និង ពិធីបើកកម្មវិធីប្រ កួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី ១២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៣ ដែលជាសមិទ្ធ ផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង »។
សម្តេចតេជោក៏បានលើកឡើង ថាការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែ ជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្តែងនៃស្មារតី «ភាពរួបរួមគ្នា» នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុ ងតំបន់យើង ដែលនាំឱ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខ ដុមរមនា សម្រាប់គ្រួសារ អាស៊ានរបស់យើង ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងពេញលេញថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្តូរវេន បន្ទាប់ទៅនេះ នឹងបន្តដឹកនាំអា ស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខស ន្តិភាព ភាពធន់ និងបរិយាបន្ន ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ បន្ទាប់ពីសុន្ទរកថា សម្ដេចតេជោ ហ៊ុន សែនបានធ្វើការផ្ទេរភាពជាប្រធានអាស៊ាន ជូនសាធារណៈរដ្ឋឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ លោកប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាពជាប្រធានអាស៊ាន ប្រកបដោយ ជោគជ័យ ។
សម្តេចបន្ថែមថាមុននឹងផ្តល់ជូននូវញញួរ តំណាងជាប្រធាន សម្ដេចតេជោ បានផ្ដល់ជូនលោក ដាតូ លីម ចុកហយ នូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ម ហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ មេដាយនេះ តំណាងឱ្យកា រទទួលស្គាល់ លោកដាតូ លីម ចុក ហយ អំពីភក្តីភាព និងការប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងដំណើរការកសាងសហ- គមន៍អាស៊ាន ក្នុងអំឡុងដែលឯកឧត្តមកាន់តួនាទីជាអគ្គ លេខាធិការអាស៊ាន ។
ប្រធានអាស៊ានឆ្នាំ២០២២លើកឡើងថា ក្នុងពេលជាមួយគ្នានេះដែរ សម្ដេចតេជោ សូមយកឱកាស នេះ ដើម្បីប្រកាសដំណឹងថា លោក ហាជី មូហាម៉ាត អ៊ីកបាល ហ្វាគ្រី ហាជី ដាមីត (Mr. Haji Muhammad lqbal Fakhri Haji Damit) នៃប៊្រុយណេ ដារូស្សា ឡាម បានទទួលនូវពានរង្វាន់អាស៊ាន ឆ្នាំ ២០២២។ ពានរង្វាន់នេះ គឺជាការទទួល ស្គាល់នូវកិច្ចការរបស់គាត់ ក្នុងការ ជួយពង្រឹងស្មារតីសហគមន៍អាស៊ាន ឲ្យកាន់តែរឹងមាំ និងប្រជាជននិយម ។ ជាងមួយទស វត្សរ៍មកហើយ លោក មូហាម៉ាត ដាមីត បាន និងកំពុង កៀរគរជំនួយ និងដឹកនាំយុវ ជនស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ការលើកតម្កើង និងការអភិវឌ្ឍរបស់ ជនជាតិ ភាគតិច និងជនងាយ រងគ្រោះ ទូទាំងតំបន់ ៕