ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីសឹង្ហបុរី: ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យើងបានអនុម័តសេចក្តីថ្លែងការណ៍ ទស្សនៈវិស័យ របស់មេដឹកនាំអាស៊ាន ASEAN A.C.T.

ភ្នំពេញ: លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី នៅក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសរសេរថាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមនៅថ្ងៃនេះ នៅរាជធានីភ្នំពេញ។

លោកបន្តថា ឆ្នាំនេះ អាស៊ានឆ្នាំ ២០២២ បានប្រារព្ធខួបលើកទី ៥៥ របស់ខ្លួន។ ក្រោមការដឹកនាំរបស់ប្រធានកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យើងបានអនុម័តសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរបស់មេដឹកនាំអាស៊ានស្តីពី “ASEAN A.C.T.: ការដោះស្រាយបញ្ហាប្រឈមរួមគ្នា” និងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានក្នុងឱកាសខួបលើកទី ៥៥ របស់អាស៊ាន។

ផ្ទាំងពាណិជ្ជកម្ម

យើងសង្ឃឹមថាការប្តេជ្ញាចិត្ត និងការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនឹងជួយតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងក្នុងតំបន់ ខណៈពេលដែលយើងស្វែងរកឱកាសដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ៕

To Top