ភ្នំពេញ៖ នៅចំពោះអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាក់ថាបញ្ហា សង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន ជាដុំថ្មក្ដៅសម្រាប់អាស៊ាន។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងប្រជាប្រធានអាស៊ានឆ្នាំ២០២២ បានលើក ឡើងនៅក្នុងសន្នីសិទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២ នៅវិមានសន្តិភាព ថា«ចំពោះស្ថានភាពនៅអ៊ុយក្រែន ខ្ញុំអាចនិយាយថាជាដុំថ្មក្តៅបំផុត ដែល អាចមើលឃើញថាមានវិបត្តិផ្សេងៗគ្នា ពិសេសនោះក្នុងការប្រជុំកំពូលអាស៊ីបូព៌ា។ ខ្ញុំពិតជា រីក រាយ ណាស់ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះ កិច្ច្ចប្រជុំនេះដែលភាគីមានជំហរផ្សេងៗគ្នា អាចផ្លាស់ ប្តូរទស្សនៈពីគ្នា »។
សម្តេចក៏បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជា បានគូសបញ្ជាក់ពីការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថេរភាព នៃការធ្វើនាវាចរណ៍ ការហោះហើយនៅលើសមុទ្រចិនខាងត្បូង និងតម្រូវការឲ្យបានពេញ លេញនូវនិងមានប្រសិ ទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិបណ្តាភាគីនៃសមុទ្រចិនខាងត្បូង ។យើងមានសុទិដ្ឋិនិយម នូវតម្រូវការដែលកំពុងដំណើរ ការចំពោះក្រុមប្រតិបត្តិ នៅសមុទ្រខាងត្បូង (COC) ជាពិសេសនោះតាមរយៈការចរចាឡើងវិញ។
សម្តេចបញ្ជាក់ថា «យើងទន្ទឹងរង់ចាំនូវក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗរួមជាមួយអង្គការសហប្រជាជាតិស្តីពីសមុទ្រខាងត្បូងឆ្នាំ១៩៨២»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
