ព័ត៌មានជាតិ

ពាំនាំស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ត្រឡប់ទៅតំបន់ស្វ័យតស៊ីនជាំង វិញ

ពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មានលោកស្រីLi Wenjuanបានថ្លែងថា ”ប្រទេសជាតិគឺប្រជាជនប្រជាជនគឺប្រទេសជាតិ។” ”បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនប្រយុទ្ធនឹងសត្រូវនិងការ

ពារប្រទេសជាតិគឺដើម្បីប្រជាជន។” ”ការបង្កើនល្បឿនកសាងប្រទេសខ្លាំងខាងកសិកម្ម ដើម្បីជំរុញយ៉ាងរឹងមាំនូវការស្តារឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ីឡើងវិញនៅជនបទ។” នេះជាបទរាយការណ៍សំខាន់ៗរបស់លោកXi Jinpingក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានកំណត់គោលដៅជាក់លាក់ឱ្យយើង ហើយក៏ផ្ដល់នូវកម្លាំងចិត្តផងដែរ។

លោកស្រី Li Wenjuan ឆ្នាំនេះមានអាយុ៣២ឆ្នាំជាលេខាគណៈកម្មការបក្សកុម្មុយនីស្តនៃឃុំBulunkouស្រុកAketaoតំបន់ស្វ័យតស៊ីនជាំងប្រទេសចិន។ថ្ងែទី១៦ខែតុលាឆ្នាំ២០២២ តាងនាមឱ្យតំណាងបក្សលោកស្រីបានចូលរួមសមាជបក្សលើកទី២០នៅទីក្រុងប៉េកាំង។បន្ទាប់ពីបញ្ចប់សមាជបក្សរួចហើយលោកស្រីមានចំណាប់អារម្មណ៍ថា ខ្ញុំត្រូវផ្សព្វផ្សាយស្មារតីសមាជបក្សលើកទី២០តាមរបៀបគ្រប់បែបយ៉ាងដោយឆាប់រហ័សទៅដល់មូលដ្ឋាននិងផ្ទះកសិករ។ខ្ញុំសង្ឃឹមថាតាមការផ្សព្វផ្សាយនេះអាចលើកទឹកចិត្តនិងដឹកនាំប្រជាជនគ្រប់ជនជាតិឱ្យខិតខំធ្វើការ។

លោកស្រីLi Wenjuanបានថ្លែងថា ការស្តាប់របាយការណ៍សមាជបក្សលើកទី២០របស់លោកXi Jinpingដោយយកចិត្តទុកដាក់នៅសាលប្រជុំសភាប្រជាជននៅក្រុងប៉េកាំងបានលើកទឹកចិត្តឱ្យខ្ញុំធ្វើយ៉ាងណាត្រូវបន្តខិតខំធ្វើការ។របាយការណ៍របស់លោកXi Jinpingប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅនៅក្នុងការបម្រើជូនប្រជាជន។ពាក្យ”ប្រជាជន”បានលេចចេញក្នុងរបាយការណ៍ពីដើមរហូតដល់ចប់ដែលត្រូវគូសបញ្ជាក់ម្តងហើយម្តងទៀត និងធ្វើឱ្យពួកយើងអ្នកស្តាប់រំភើបចិត្ត។

លោកស្រីLi Wenjuanបានឧទ្ទេសនាមថា ប៉ុន្មានឆ្នាំកន្លងមកឃុំBulunkouស្រុកAketaoតំបន់ស្វ័យតស៊ីនជាំងដែលដឹកនាំដោយបក្សបានបង្កើតខ្សែផ្លូវទេសចរណ៍ដ៏ស្រស់ស្អាតអភិវឌ្ឍឧស្សាហកម្មចិញ្ចឹមសត្វ បង្កើតផលិតផលសាច់គោនៅតំបន់ខ្ពង់រាបដែលបានធ្វើឱ្យឃុំBulunkouមានចំណូលជាង២លានដុល្លារអាមេរិកនៅឆ្នាំនេះ និងធ្វើឱ្យប្រជាជន១៤៦៤នាក់បង្កើនចំណូល។ពេលបច្ចុប្បន្ននេះប្រជាជនគ្រប់ជនជាតិក្នុងឃុំBulunkouមានជីវភាពកាន់តែធូរធារ៕

To Top