ព័ត៌មានជាតិ

លោកXi Jinping៖ស្វែងរកទិសដៅដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិលត្រឡប់ទៅមាគ៌ាការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញជួបសន្ទនាជាមួយលោកចូ បៃដិនប្រធានាធិបតីអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងអាមេរិកបានឆ្លងកាត់ភ្លៀងនិងខ្យល់ព្យុះជាច្រើនក្នុងរយៈពេលជាង៥០ឆ្នាំ ដោយមានការទទួលបានផងមានការបាត់បង់ផងបានបទពិសោធន៍ផងនិងបានមេរៀនផង។ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនល្អបំផុត។យើងត្រូវតែរៀនពីប្រវត្តិសាស្ត្រ ហើយសម្លឹងទៅអនាគត។បច្ចុប្បន្ន ស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមិនស្របទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនិងប្រជាជននៃប្រទេសទាំង២ចិននិងអាមេរិក ក៏មិនសមស្របទៅនឹងក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិផងដែរ។ក្នុងឋានៈជាអ្នកដឹកនាំនៃមហាអំណាចទាំងពីរចិននិងអាមេរិក គួរតែស្វែងរកទិសដៅដ៏ត្រឹមត្រូវនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឡើងកម្រិត។អ្នកនយោបាយគួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់នូវទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសខ្លួន ក៏គួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់នូវវិធីសាស្ត្រចុះសម្រុងគ្នាជាមួយប្រទេសដទៃនិងជាមួយពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

លោកXi Jinpingបានថ្លែងបន្តទៀតថា បច្ចុប្បន្ន ការបម្រែបម្រួលនៃយុគសម័យកំពុងលាតត្រដាងតាមរយៈវិធីដែលមិនធ្លាប់មាន សហគមន៍មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មាន ពិភពលោកកំពុងឈរនៅផ្លូវខ្វែងគ្នា។សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ប្រទេសចិននិងអាមេរិកអាចដោះស្រាយទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យបានល្អ។កិច្ចសន្ទនារបស់យើងនៅថ្ងៃនេះទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។យើងត្រូវរួមជាមួយប្រទេសនានាដើម្បីបង្កើនក្តីសង្ឃឹមដល់សន្តិភាពពិភពលោក បង្កើនជំនឿចិត្តដល់ស្ថិរភាពពិភពលោក ព្រមទាំងបន្ថែមកម្លាំងចលកសម្រាប់ការអភិវឌ្ឍរួម។ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតីផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់និងស៊ីជម្រៅជានិច្ចនូវបញ្ហាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក និងបញ្ហាសកលនិងតំបន់សំខាន់ៗ។ខ្ញុំក៏រំពឹងទុកថា រួមខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិលត្រឡប់ទៅមាគ៌ាស្ថិរភាពនិងស្អាតស្អម ផ្តល់សុខុមាលភាពជូនចំពោះប្រទេសទាំង២ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ៕

To Top