ព័ត៌មានជាតិ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងប្លាស់ប្តូរទម្រង់របាយការណ៍ប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ​ ​​​ចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២៣នេះតទៅ

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ​​ (ន.អ.ប.) កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់អំពីការផ្លាស់ប្តូរទម្រង់​​ របាយការណ៍ប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ​ របស់វិស័យបញ្ចាំ និងប្រាតិភោគ ដោយអនុប្បទានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ ។

ក្នុងនោះ ន.អ.ប. បានបញ្ជាក់ថា ដូចនេះ ក្រុមហ៊ុន/សហគ្រាស ទាំងអស់ ត្រូវបំពេញកាតព្វកិច្ចរបាយការណ៍ ដូចមានកំណត់ក្នុងប្រកាសលេខ ០៣០ សហវ. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ដោយប្រើប្រាស់នូវទម្រង់របាយការណ៍ថ្មី (សូមធ្វើការទាញយកទម្រង់របាយការណ៍ថ្មីដោយស្កេន QR Code) និងត្រូវផ្តល់ជូនមក ន.អ.ប. ដោយផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅអាគារ អ.ស.ហ. លេខ១៦៨F ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំបេញ ឬតាមរយៈប្រព័ន្ធ Telegram ដែលមានទូរសព្ទលេខ ០៧៨ ២៦៦ ២៦៨ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងសទី១ ខែមករា ឆ្នាំ២០២៣នេះតទៅ៕

To Top