ព័ត៌មានជាតិ

សម្ដេចតេជោ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅល្ងាចនេះ ក្រោយខកខានចូលរួម កិច្ចប្រជុំG20

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរមកដល់ មាតុភូមិកម្ពុជា វិញ នៅក្បាលព្រលប់ល្ងាចនេះ ក្រោយខកខានមិនបានចូលរួម កិច្ចប្រជុំG20 ព្រោះតេស្ដវិជ្ជមានកូវីដ១៩។

នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចកំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការ អនុញ្ញាតិពីប្រទេសដែលត្រូវហោះ
ហើរឆ្លងកាត់។

សម្ដេច ក៏បានអរគុណមិត្តឥណ្ឌូនេស៊ី ដែលបានយក ចិត្តទុកដាក់ ទទួលប្រតិភូរបស់កម្ពុជា និង សូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20បាន។

ឆ្លៀងក្នុងឱកាសនេះ សម្ដេច បានផ្ញើសារ អរគុណបងប្អូនជនរួមជាតិ ដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្ដេច។

សម្ដេចគួស បញ្ជាក់ថា «ការហោះរយៈពេល៣ម៉ោង៣០នាទីដែល ខ្ញុំនិងទៅដល់ក្បាលព្រលប់ល្ងាចនេះ»៕

To Top