ព័ត៌មានជាតិ

កិច្ចប្រជុំកំពូល G-20 ចាប់ផ្តើមជាលើកទី១ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង២០ បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ របស់ពួកគេក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដែលជាការជួបជុំលើកដំបូង របស់ពួកគេចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ជាមួយនឹងភាពប្រេះឆាកាន់តែជ្រៅ ក្នុងចំណោមរដ្ឋជាសមាជិកជុំវិញសង្គ្រាម និងថាមពល និងសន្តិសុខស្បៀងពិភពលោក។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានអង្គុយនៅការជួបជុំអន្តរជាតិ ទល់មុខគ្នាជាលើកដំបូងចាប់តាំងពី លោកប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។

កាលពីថ្ងៃច័ន្ទ លោក បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលធានាបានកាន់អំណាច រយៈពេលប្រាំឆ្នាំទី៣ ដែលមិនធ្លាប់មានពីមុនមកនៅក្នុង សមាជពីរដងក្នុងមួយទសវត្សរ៍ របស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច នៅក្នុងខែតុលា បានបើកកិច្ចប្រជុំកំពូលដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេនៅកោះបាលី។

ប្រភព​ការទូត​បាន​ឲ្យដឹងថា ចំពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង ​រវាង​ប្រទេស​ប្រជាធិបតេយ្យ​លោកខាងលិច និង​អ្វី​ដែល​ពួកគេ​ហៅថា​ប្រទេស​ស្វ័យភាព​ជុំវិញ​ ការ​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង ​នឹង​អ៊ុយក្រែន រដ្ឋ G-20 បាន​និង​កំពុង​តស៊ូ​ក្នុង​ការ​រៀបចំ​សេចក្តីថ្លែងការណ៍​រួម សម្រាប់​ការ​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ។

ប្រភពបានបន្ថែមថា ប្រទេសមួយចំនួនបានយល់ព្រម ទម្លាក់រុស្ស៊ីជុំវិញសង្គ្រាម នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្តែរដ្ឋមួយចំនួនបាននិងកំពុងស្វែងរក សំដៅលើការប្រឆាំងទៅនឹងការ ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ក្រុមអ្នកវិភាគនយោបាយបានឲ្យដឹងថា G-20 បានគ្រប់គ្រង ដើម្បីអនុម័តសេចក្តីថ្លែងការណ៍ មួយចាប់តាំងពីក្រុម បានចាប់ផ្តើមរៀបចំកិច្ចប្រជុំកំពូល ប្រចាំឆ្នាំនៅក្នុងឆ្នាំ២០០៨ ប៉ុន្តែការបរាជ័យក្នុងការបង្ហាញ ពីការរួបរួមនៃសមាជិករបស់ខ្លួននឹង បង្កឱ្យមានការសង្ស័យបន្ថែមទៀត អំពីសមត្ថភាពរបស់ក្របខ័ណ្ឌសកលលោក ក្នុងការស្វែងរកចំណុចរួម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top