ព័ត៌មានជាតិ

ចិនថា កំពុងជួយប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពជើងទឹក

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ កំពុងជួយប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពជើងទឹក របស់ខ្លួន។

យោងតាមសារ The Star ចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី ម៉ៅ នីង ប្រាប់សន្និសីទសារព័ត៌មាន ធម្មតាថា “វាគឺជាការផ្លាស់ប្តូរធម្មតា” ។

សូមជម្រាបថា បើតាមសេតវិមានអាមេរិក គឺបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃសៅរ៍ បានលើកឡើងពីការព្រួយបារម្ភ ជាមួយមេដឹកនាំកម្ពុជា អំពីសកម្មភាពរបស់ចិន នៅមូលដ្ឋានទ័ពជើងទឹករាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃតម្លាភាពពេញលេញ៕

ប្រែសម្រួលៈ  ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top