ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សារគ្នា លើការសហការក្នុងគម្រោងឥណទានបៃតង ការផ្តល់ជាជំនួយផ្នែកបច្ចេកទេស ដល់ ARDB សម្រាប់ការអនុវត្តគម្រោងឥណទានបៃតង និងការស្វែងរកដំណោះស្រាយ លើមូលនិធិសម្រាប់គម្រោងហិរញ្ញប្បទានបៃតង៕



