ព័ត៌មានជាតិ

ទណ្ឌិត២នាក់ត្រូវបាន តុលាការកំពូល តម្កល់ទោស ជាប់គុក ក្នងម្នាក់ៗ ៧ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បាន តម្កល់ទោស ទណ្ឌកម្ម ពិរុទ្ធជនចំនួន ២នាក់ ជាប់គុក ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ទម្ងន់ជាង៥០ ក្រាម ប្រព្រឹត្តកាល នៅភូមិកំណប់ សង្កាត់ ស្វាយក្រវ៉ាន់ ក្រងច្បាមន ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១៩។

យោងដីការបស់តុលាការកំពូល បានអោយដឹងថា ទណ្ឌិត ទាំង២នាក់ នេះ មានឈ្មោះ ឈ្មោះ  ភន សុផាត ហៅ ភឿន ភេទប្រុស អាយុ ២១ ឆ្នាំ មុខ និង ម្នាក់ទៀត មានឈ្មោះ ហ៊ាន វិទ្ធី ហៅ ហៀន វិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ។

ទណ្ឌិតទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាលថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោសដាក់ ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៨  ឆ្នាំ ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ បានប្តឹងរឧទ្ទរណ៍ ។ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានកែប្រែទោសរបស់ពួកគឹ ពីត្រូវជាប់គុក ៨ ឆ្នាំ មកត្រឹម ៧ ឆ្នាំ ៦ ខែ វិញ ។ ពួកគេ ក៏បន្តបណ្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅភូមិកំណប់ សង្កាត់ ស្វាយក្រវ៉ាន់ ក្រងច្បារមមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកកមាន ទម្ងន់ ៥៣,១១ ក្រាម ពីពួកគេ៕

ដោយ: លីហ្សា

To Top