ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទណ្ឌកម្ម ពិរុទ្ធជន ម្នាក់ ជាប់គុក១០ ឆ្នាំ  ជាប់ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ  បាន តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀន ម្នាក់ ជាប់គុក ១០ឆ្នាំ ទាក់ទងនឹងការជួញដូរគ្រឿងញៀន ទម្ងន់ជិត ១០០ក្រាម ប្រព្រឹត្តនៅ ​នៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពី ឆ្នាំ ២០២១ ។

យោងតាមឯកសាររបស់តុលាការកំពូល បានឱ្យដឹងថា: ទណ្ឌិត រូបនេះ មានឈ្មោះ  លុក វណ្ណារិទ្ធ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ។

  ទណ្ឌិត ឈ្មោះ លុក វណ្ណាវិទ្ធ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២៥ ខែ វិច្ឆិកា  ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគាកំណត់ ១០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៤០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន   មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ផ្ទាំងពាណិជ្ជកម្ម

ទណ្ឌិតឈ្មោះ លុក វណ្ណារិទ្ធ ត្រូវបានចាប់ឃាត់ខ្លួន កាលថ្ងៃ​ទី ១១ ខែ​ ធ្នូ ​ឆ្នាំ​២០១៩ នៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់  ៨១, ៥៣ ក្រាម ពីគាត់ ៕

ដោយ: លីហ្សា

To Top