ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដែងការសប្បាយចិត្ត ពេលបានដំណឹងថា គ្មានមេដឹកនាំណាម្នាក់ វិជ្ជមានកូវីដ-១៩ ក្រោយចូលរួម កិច្ចប្រជុំនៅភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្ដែងការសប្បាយរីករាយ ក្រោយពីទទួលបានដំណឹងថា គ្មានមេដឹកនាំណាម្នាក់ រួមទាំងអគ្គលេខាធិការUN ដែលមកចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ខណៈសុខភាព របស់សម្ដេចផ្ទាល់ មានភាពល្អប្រសើរ។

តាមរយៈសារជាសំឡេងជាង៦នាទី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អ្វីដែលខ្ញុំមានភាពសប្បាយរីករាយបំផុតនោះ គឺគ្មានមេដឹកនាំណាម្នាក់ រួមទាំងអគ្គលេខាធិការUN ដែលមកប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅកម្ពុជា មានវិជ្ជមានកូវីដ-១៩នោះទេ»។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផងដែរថា ស្ថានភាពសុខភាព របស់សម្តេចមកទល់ពេលនេះ គឺមានស្ថានភាពធម្មតា ។ ក្នុងនោះការទទួលអាហារ និងការសម្រាន្ត ក៏មានសភាពធម្មតា៕

To Top