ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចល័តខេត្តព្រះវិហារ នៃធនាគារ ARDB បានចូលរួមប្រជុំពិក្សា ជាមួយក្រុមការងារ និយ័តករបរបាលកិច្ច អង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ ទទួលបន្ទុកផ្នែកសហគមន៍ សហគ្រាសកែច្នៃផលិតផលកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រែ ព្រមទាំងស្ថាប័នដៃគូពាក់ព័ន្ធ និងបានចុះសាកសួរព័ត៌មាន ពីកសិករចិញ្ចឹមមាន់ស្រែមួយកន្លែងដោយផ្ទាល់ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ព្រមទាំងជួបពិភាក្សា ជាមួយគណកម្មការសហគមន៍រំដោះស្រែ ក្នុងគោលបំណងផ្តល់ព័ត៌មាន អំពីឥណទាន ពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដូចជា ដំឡូងមី ស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រែ ឱ្យមានលក្ខណៈប្រកួតប្រជែង លើទីផ្សារ ដល់សហគមន៍ក្នុងគម្រោង ACSEP-PIU1។






