ភ្នំពេញ៖ យោងតាមលិខិត របស់ក្រសួងព្រះបរមរាជវាំង ជម្រាបជូនទៅលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង នឹងបើកឲ្យដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។