ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយ ពីសមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រឹះ ដើម្បីប្រើប្រាស់កិច្ចការមនុស្សធម៌

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទួលអំណោយ ពីសមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីប្រើប្រាស់កិច្ចការមនុស្សធម៌ ។

គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ ពីសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានដូចជា ៖ ទឹកត្រីចំនួន ៤,០០០ យួរ ទឹកស៊ីអីវចំនួន ៤,០០០ យួរ មីចំនួន ៤,០០០ កេសនិងត្រីខចំនួន ៤,០០០ យួរ។

ជាមួយគ្នានោះដែរ លោក ហុង សេងគី និងលោកស្រី ជ័យ ហ៊ុយគាង ក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាម ផងដែរ។

ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ ដើម្បីគាំទ្រ ដល់កិច្ចការរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ ក្នុងការងារមនុស្សធម៌ ។

លោកអភិបាលខេត្ត បានយកឱកាសនោះ សូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top