ព័ត៌មានជាតិ

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញមោទនភាពកុមារី យុវតី ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គមទាំងក្នុង និងក្រៅប្រទេស

ភ្នំពេញ ៖ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំសមាគម កាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ដែលបានដឹកនាំសកម្មភាពកុមារី យុវតី ឲ្យទទួលបានការបណ្ដុះបណ្ដាល ចំណេះដឹងជំនាញសីលធម៌សង្គម និងចូលរួមសកម្មភាពសង្គម ជាច្រើននាពេលកន្លងមក ។

លោកស្រី បានគាំទ្រ និង លើកលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ សមាគមសាខាខេត្តកំពត បន្តសកម្មភាពបណ្ដុះបណ្ដាល សកម្មភាពសិល្ប: វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មសកម្មភាព សង្គមជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតីឱ្យកាន់តែសកម្មថែមទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ បែបនេះនៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិកា សមាជិកគាំទ្រសាខាខេត្តកំពត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសហស្ថាបនិក លោកស្រីក្រុមប្រឹក្សាភិបាលសមាគម កាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត និងថ្នាក់ដឹកនាំសមាជិកា សមាជិកគាំទ្រ សមាគមជាច្រើនរូបទេ ៕

To Top