ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាស លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ឱ្យចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាវ ដែលនឹងត្រូវតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឱ្យដឹងថា លោក ជាវ តាយ មិនមានកំហុសអ្វីឡើយ ដោយសារលោកសុំលាលែង ចេញពីតំណែងជា អភិបាលខេត្តពោធិ៍សាត់ ដោយខ្លួនឯង ដើម្បីសុំពេលវេលា ព្យាបាលជំងឺ។

អតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល កាលពីឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជា អភិបាលខេត្តកំពត នឹងបានផ្ទេរទៅកាន់តំណែង អភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១ ៕ឮ


