នយោបាយ

កម្ពុជា ផ្តល់អាទិភាព លើការពង្រឹងឯកភាពអាស៊ាន សំដៅបន្ធូរបន្ថយភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឱ្យដឹងថា កម្ពុជាបានផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានពហុភាគីនិយម ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដាក់គ្នា រវាងប្រទេសមហាអំណាច។

ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហ៊ានទៅមុនជាមួយ ដើម្បីចីរភាព, បរិយាបន្ទ និង ភាពធន់របស់អាស៊ាន»នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាអាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និង គំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពី កាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជាឌីជីថ៧រូបនីយកម្ម, សេដ្ឋកិច្ចចក្រ, សេដ្ឋកិច្ចបៃតង និង ការអភិវឌ្ឍសហ គ្រាសធុនម៉ា ក្រូតូច និង មធ្យមនិង ជាពិសេស ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាស៊ិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជក ម្មអាសអាស៊ាន នានា ដែលកិច្ចការទាំងនេះ នឹងក្លាយជា កម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា ។

សម្តេចតេជោបានបញ្ជាក់ថា៖« ក្នុងទិដ្ឋភាពនយោបាយ និង សន្តិសុខ, កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹង មជ្ឈភាព និង ឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏ សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង ការប្រឈម មុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយ ដៃគូក្នុងវេទិកានានា »។ 

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថាទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុង តំបន់សម្តេចជឿជាក់ថា លទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំ កំពូលពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួន ដែលបានផ្តល់ជាបច្ច័យសម្រា ប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខស្ថិរភាព និង ការអភិវឌ្ឍ ។ 

សម្តេចគូសបញ្ជាក់ថា៖«សមិទ្ធផល និងការកំណត់ទិសដៅទៅមុខយ៉ាង ជាក់ លាក់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ សាជាថ្មីពីឆន្ទៈនយោបាយឥតងាករបស់អាស៊ាន ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និង ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីជំរុញកសាងអនាគតអាស៊ាន ប្រកបដោយឯក ភាព, បរិយាបន្ន និង ភាពធន់និង ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តអាស៊ានក្នុងការពង្រឹងទំនាក់ ទំនងជាមួយដៃគូ ដោយឈ រលើគោលការណ៍ទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និង វិបុលភាពតំបន់ និង សកល »។ 

ជាមួយគ្នានោះដែរសម្តេចតេជោសូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល អេប៉ិច (APEC) ដោយប្រទេសថៃ និង G2 ដោយប្រទេសឥណ្ឌូនេស៊ី នាពេល ថ្មីៗនេះផងដែរ ហើយជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន, អេវ៉ិច និង G20 ដែលរៀបចំ ឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះ នឹងជាវិភាគទាន ដ៏សំខាន់ ក្នុងការលើក កម្ពស់កិត្យានុភាព និង មជ្ឍភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហា ប្រឈមរួមក្នុងតំបន់ និង សកល ។

ក្នុងឱកាសនោះសម្តេចតេជោក៏បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ, ខ្ញុំសូមគូស បញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភាពិតវាមានតួនាទីសំខាន់ និង មិនអាច ខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និង សកល» ។

សម្តេចបន្ថែមថា «ក្នុងស្មារតីនេះ ខ្ញុំយល់ថា ការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ ពេពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ សម្តេច, ឯកឧត្តម, លោកជំទាវ ជាប្រតិភូអាយប៉ា  ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទ របស់យើង សំដៅពង្រឹង កិច្ចសហប្រតិបត្តិការជាធ្លុងមួយ និង រិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំ ហររួមមួយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា» ៕

To Top