ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ចាត់ទុកតួនាទី សមាជិកសភាស្ត្រី រួមចំណែកយ៉ាងសំខាន់ ដើម្បីសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរា ជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអន្តរសភាលើកទី៤៣ បានបង្ហាញ នូវការជឿជាក់លើតួនាទី របស់សមាជិក សភាស្ត្រី ដែលរួមចំណែកយ៉ាងសំខាន់ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាបន្ន ។

ថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការស្រ្តី នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចហេងសំរិន បានគូសបញ្ជាក់ អំពីភាពចាំបាច់របស់វ៉ាយប៉ា ជាផ្នែកមួយដ៏សំខាន់នៃម ហាសន្និបាតអាយប៉ា ដែលបង្ហាញពីតួនាទីយ៉ាងសំខាន់ របស់ស្រ្តី ក្នុងការជំរុញឱ្យអាស៊ាន ផ្តោតទៅលើប្រជាជន ដែលក្នុងនោះស្ត្រី ត្រូវបានផ្ដល់ភាពអង់អាច ឱ្យក្លាយជាផ្នែកមួយក្នុងដំណើរកា រនៃការសម្រេចចិត្ត ដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមរបស់ជាតិ តំបន់ និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ ។

ចំណែក លោកស្រី​ សាប្រ៊ីណា កាហ្វ៉ារ៉ូវ៉ា (Sabrina Gafarova) ប្រធានរដ្ឋសភានៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍ សម្រាប់កិច្ចប្រជុំនេះ បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់អំពីភាព ចាំបាច់របស់ស្រ្តី ក្នុងការចូលរួមនៅ គ្រប់វិស័យដើម្បីធានាដល់ស្ថិរភាព និងសង្គមដ៏រឹងមាំ និងការឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី៥ SDG5 ។

លោកស្រី​ក៏បានសង្កត់ធ្ងន់ ទៅលើការពង្រឹងការអប់រំ និងធានានូវឱកាសស្មើគ្នា ក្នុងការអប់រំ ដែលប្រាកដប្រជា នឹងលុបបំបាត់ឧបសគ្គ ដល់ការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ។

សូមជម្រាបថាកិច្ចប្រជុំគណៈកម្មាធិការស្ត្រី បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសមិត្តភាព ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយបានអនុម័តលើសេចក្តីព្រាងសេចក្តី សម្រេចដូចខាងក្រោម ៖
១. សេចក្តីសម្រេចស្តីពី «របាយការណ៍ នៃគណៈកម្មាធិការ សម្របសម្រួលសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)» ។
២. សេចក្តីសម្រេចស្តីពី «សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី ដើម្បីការស្តាឡើងវិញ ក្រោយកូវីដ-១៩ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់» ។ សេចក្តីសម្រេចនេះ លើកទឹក ចិត្តដល់ការបង្កើតផែនការ ឆ្លើយតបនឹងយេនឌ័រ ដើម្បីដកចេញនូវ រនាំងដែលរារាំងស្ត្រី ពីការចូលរួម យ៉ាងពេញ លេញក្នុងការសម្រេចចិត្ត នៅគ្រប់កម្រិត និងគ្រប់វិស័យ ។ ការណ៍នេះ អំពាវនាវឱ្យសភា សមាជិកអាយប៉ា វាយតម្លៃឡើងវិញ និងបង្កើតគោល នយោបាយ និងយន្តការ ដែលមានស្រាប់ ដើម្បីដោះ ស្រាយវិសមភាព និងគម្លាតយេនឌ័រ ឱ្យមានប្រសិទ្ធភាព និងឆ្ពោះទៅសម្រេច បានគោលអភិវឌ្ឍប្រកដប ដោយចីរភាពទី៥ (SDG5) ។
៣. សេចក្តីសម្រេចស្តីពី «ការលើកកម្ពស់តួនាទី របស់តំណាងរាស្ត្រស្ត្រី ក្នុងការនាំមកនូវវឌ្ឍនភាព របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ» ។ សេចក្តីសម្រេចនេះ អំពាវ នាវឱ្យសភា សមាជិកអាយប៉ា តាមដានវឌ្ឍនភាព នៃការអនុវត្តសេចក្តី សម្រេចលេខ 1325 របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជា ជាតិ និង សេចក្តីសម្រេចពាក់ព័ន្ធផ្សេងៗទៀត និងថែមទាំងលើកទឹកចិត្ត ឱ្យសភាសមាជិកអាយប៉ា លើកកម្ពស់ការយល់ដឹង អំពីសិទ្ធិមនុស្ស និងបង្កើតកម្មវិធីពង្រឹងសមត្ថភាព ដែលទាក់ទងនឹងស្ត្រី សន្តិភាព និងសន្តិសុខ ៕

To Top