កីឡា

ប្រធានសភាកម្ពុជា អញ្ជើញវាយកូនហ្គោលមិត្តភាព សាមគ្គីភាព ក្នុងគ្រួសារ ស្ថាប័ននីតិប្បញ្ញត្តិ

ភ្នំពេញ ៖ សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុ ជា និងប្រធានសភាបណ្តាប្រទេសសមាជិកអាយប៉ា(AIPA) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញវាយកូនហ្គោល ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពគ្រួសារអាយប៉ាឱ្យកាន់តែរឹងមាំឡើង បន្ថែមទៀត ។

យោងតាមបណ្តាញសង្គម របស់រដ្ឋសភាកម្ពុជា បានលើកឡើងថា ការវាយកូនហ្គោលនេះ ជាប្រពៃណី ថ្នាក់ដឹកនាំសភាសមាជិកអាយប៉ា តែងតែឆ្លៀតឱកាសនៅ ក្នុងមហាសន្និបាតប្រចាំឆ្នាំ លេងកីឡារួមគ្នា នៅក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងថ្នាក់ដឹកនាំស្ថាប័ននី តិប្បញ្ញត្តិក្នុងគ្រួសារអាយប៉ា ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែល បានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្ត ការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់ អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកដោយចីរភាព ។ សមាជិករបស់ AIPA រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

To Top