ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកជាសំណួរ ថា «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វស្លាបបង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាសរស់រានមានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់។
មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ ក្នុងការរស់នៅនោះ វាជារឿងសំខាន់ក្នុងការជ្រើសរើសមនុស្សដែលអ្នកនឹងចំណាយពេលជាមួយ ពីព្រោះ «ពេលវេលា» ដែលអ្នកចំណាយ និង «មនុស្ស» ដែលអ្នកនៅជាមួយ នឹងធ្វើឲ្យចរិតលក្ខណៈ លំនឹងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក បានល្អប្រសើរ ព្រមទាំងអាចបង្កើនចំណេះដឹងរបស់អ្នកផងដែរ។
សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយមនុស្សដែលពោរពេញដោយក្តីសុបិន អ្នកពូកែធ្វើ អ្នកជឿ និងអ្នកគិត។ ជាពិសេសទៅទៀតនោះ សូមជ្រើសរើសអ្នកដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះបីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ។ សូមជ្រើសរើសនៅជាមួយក្រុមមនុស្សដែលបង្រៀនអ្នកឱ្យអភិវឌ្ឍខ្លួនទ្បើង បំផុសគំនិតអ្នកឲ្យសម្រេចបានរឿងសំខាន់ៗ បើកឱកាស និងសក្តានុពលដ៏ធំដែលអ្នកមាន។
វាមិនមែនជាបញ្ហាទេក្នុងការជ្រើសរើសមនុស្សដែលអ្នកត្រូវរក្សាឲ្យនៅជុំវិញអ្នក ដែលជាមនុស្សស្មោះត្រង់ជាមួយអ្នក គាំទ្រសេចក្តីចម្រើនរបស់អ្នកដោយពាក្យពិត និងផ្តល់ចំណេះដឹងដែលមានប្រយោជន៍ដល់អ្នក។
ក្នុងករណីមួយដែលអ្នកមិនអាចរកឃើញមនុស្សដែលអ្នកគិតថាល្អសម្រាប់អ្នក អ្នកអាចជ្រើសរើសឯករាជ្យភាព និងធ្វើជាម្ចាស់ខ្លួនឯង ជាជាងចំណាយពេលនិងកម្លាំងនៅជាមួយមនុស្សដែលមិនធ្វើឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់។
ដូចសម្រង់សម្តីមួយដែលខ្ញុំគាំទ្រនោះគឺ «ប្រសិនបើយើងចង់កំណត់អត្តចរិតរបស់នរណាម្នាក់ យើងត្រូវពិនិត្យមើលមិត្តភ័ក្តិ ដែលគាត់អង្គុយជាមួយ»។ សូមចងចាំថា អ្នកអាចទាក់ទាញនូវអ្វីដែលនៅជុំវិញអ្នកបាន។ មនុស្សដែលអ្នកនៅជាមួយមានឥទ្ធិពលយ៉ាងធំលើស្ថានភាពអ្នក។ សូមអ្នកជ្រើសរើសតែមនុស្សដែលធ្វើឲ្យអ្នកកាន់តែល្អប្រសើរទ្បើង៕
****
“Birds of the same feathers flock together”.
The question is “why do birds fly together?” Birds form clusters, called flight flocks, for many reason – to increase the odds of survival and safety, to increase the possibility of finding food, and to protect each other from trouble and predators.
Human is no different from birds. We live in a whole big community, but with that, it’s important to choose who you will be spending time with, because time you spend and “who” you are with will shape your personality, emotional stability and can also increase your knowledge.
Surround yourself with the dreamers and the doers, the believers and thinkers, but most of all, surround yourself with those who see the greatness within you, even when you don’t see it yourself. Be with the flocks that teach you to fly, give you Wings, and unlock your ultimate potential.
It is ok to be picky about who you keep around you – the people who are honest with you, who support your growth with genuine words and useful knowledge.
In one case that you can’t find the same feather of your kind, be independent and be yourself. Don’t be afraid of being outnumbered.
Like one modern quote I would second is, “If you want to identify someone’s character, examine the friends he sits with.” Remember that you are what you gravitate to. The company you keep has a large influence on the situations you bring to yourself. You are as good as the people you surround yourself with.
ប្រភព៖Neak Oknha Kith Meng