ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា​ ទទួលជួបប្រធានរដ្ឋសភាម៉ារ៉ុក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបលោក Rachid Talbi EL Alami ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ របស់គណៈប្រតិភូនៅពេលនេះ ពិតជាបានរួមចំណែក ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ម៉ារ៉ុក៕

To Top