ព័ត៌មានជាតិ

អភិរក្សដីសើមដ៏ស្រស់ស្អាត ដើម្បីជំរុញមនុស្សជាតិនិងធម្មជាតិរួមរស់ដោយ សុខដុមរមនា 

ចាប់ពីសមាជិកបក្សកុម្មុយនីស្តចិនលើកទី១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinping ជាប្រមុខស្នូលយកចិត្តទុកដាក់ខ្ពស់ ដល់ការងារអភិរក្សដីសើម ហើយចាត់ទុកវាជាជាខ្លឹមសារសំខាន់នៃការកសាងអរិយធម៌អេកូឡូស៊ី ព្រមទាំងបានដាក់ចេញសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីជំរុញទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិរក្សដីសើម។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានធ្វើការរៀបចំថ្មីចំពោះការកសាងអរិយធម៌អេកូឡូស៊ី ដោយយលើកឡើងថា ស្វែងរកការអភិវឌ្ឍដោយឈរលើមូលដ្ឋានដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។

ដីសើមដ៏ស្រស់ស្អាតក្នុងរដូវរងា បក្សីបំលាស់ទីហោះហើរមកដល់ ហើយរូបភាពអេកូឡូស៊ីដ៏ស្រស់ស្អាតបានលាតត្រដាង។ នៅក្នុងដីសើមនៃតំបន់ដីសណ្តទន្លេលឿង សត្វបក្សីបានកើនឡើងពី១៨៧ប្រភេទនៅដើមដំបូងនៃការបង្កើតឡើងតំបន់អភិរក្សធម្មជាតិដល់៣៧១ប្រភេទនាពេលបច្ចុប្បន្ន ហើយបានក្លាយជាកន្លែងបង្កាត់ពូជសាកលដ៏សំខាន់សម្រាប់បក្សីOriental White Storkនិងបក្សីSaunders’s Gull។នៅតំបន់ដីសើមRuoergai ហ្វូងសត្វបក្សីប្រលែងគ្នាលេងនៅក្នុងបឹង កន្លែងនេះបានក្លាយជាស្រុកកំណើតតែមួយគត់របស់សត្វក្រៀលខ្មៅដែលលូតលាស់និងបង្កាត់ពូជនៅខ្ពង់រាបលើពិភពលោក។

១០ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំគំនិតអរិយធម៌អេកូឡូស៊ីរបស់លោកXi Jinping ប្រទេសចិនបានជំរុញដោយពេញទំហឹងនូវការកសាងអរិយធម៌អេកូឡូស៊ី បង្កើនការអភិរក្សដីសើម កសាងប្រព័ន្ធរបបអភិរក្ស ដាក់ចេញ«ច្បាប់អភិរក្សដីសើម» ស្ថានការណ៍អេកូឡូស៊ីត្រូវកែលម្អជាបន្តបន្ទាប់ ជីវចម្រុះកាន់តែសម្បូរបែបជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ន ប្រទេសចិនកំពុងពន្លឿនកសាងឧទ្យានជាតិបែបដីសើម អនុវត្តគម្រោងអភិរក្សដីសើមនិងគម្រោងអភិរក្សនិងពង្រីកដីដើម ហើយខិតខំសម្រេចគោលដៅរយៈពេលមធ្យមនិងវែងក្នុងការអភិរក្សដីសើមនៅក្នុងប្រទេសចិន គឺដល់ឆ្នាំ២០៣០ កសាងជាជំហានដំបូងនូវនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពខ្ពស់ខាងការអភិរក្សដីសើម៕

To Top