ព័ត៌មានជាតិ

ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាព ផែនទីសុវត្ថិភាព លើប្រព័ន្ធទូទាត់ប្រាក់ នៅក្នុងប្រទេសកម្ពុជា 

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ – ¬ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថលឈានមុខគេ នៅថ្ងៃនេះបានប្រកាសអំពីវិធានការការពារសុវត្ថិភាពការទូទាត់ថ្មីក្នុងប្រទេសកម្ពុជា ដែលនឹងជួយប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ជួយការពារប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់ និងរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអាជីវករ។

វិធានការសុវត្ថិភាពថ្មីនេះ គឺជាផ្នែកមួយនៃផែនទីសុវត្ថិភាពរបស់ក្រុមហ៊ុន Visa ដែលត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រទេសកម្ពុជា ហើយត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការទូទាត់តាមរយៈអ៊ីនធើណេត និងតាមបណ្តាហាង។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាពក្នុងការទូទាត់ គឺជាអាទិភាពចម្បងបំផុត ហើយយើងវិនិយោគយ៉ាងច្រើនក្នុងការការពារ និងពង្រឹងសុវត្ថិភាពគ្រប់ប្រតិបត្តិការទូទាត់របស់ Visa ដើម្បីធានាថាអ្នកប្រើប្រាស់ និងអាជីវករត្រូវបានការពារយ៉ាងគត់មត់។ ស្ថិតក្នុងពេលដែលទិដ្ឋភាពជារួមនៃការទូទាត់ប្រាក់មានការផ្លាស់ប្តូរ ការទូទាត់ក៏ប្រឈមនឹងភាពគំរាមកំហែងទន្ទឹមនឹងការផ្លាស់ប្តូរផងដែរ ហេតុនេះហើយយើងខ្ញុំ មានសេចក្តីសោមន្សក្នុងការដាក់ចេញនូវផែនទីបង្ហាញសុវត្ថិភាពដែលបានធ្វើបច្ចុប្បន្នភាព ដែលនឹងកំណត់នូវជំហានបន្ទាប់ ដែលក្រុមហ៊ុន Visa នឹងធ្វើការសហការជាមួយដៃគូពាណិជ្ជកម្មរបស់យើងក្នុងការអនុវត្ត ដើម្បីបន្តធានាឲ្យបាននូវសុវត្ថិភាពនៃការទូទាត់តាមរយៈប្រព័ន្ធអេកូសាស្ត្រនៅក្នុងប្រទេសកម្ពុជា»។

ក្រុមហ៊ុន Visa តែងតែបន្តវិវឌ្ឍជាលំដាប់ ក្នុងការផ្តល់ជូននូវដំណោះស្រាយដែលពឹងផ្អែកលើទិន្នន័យច្បាស់លាស់ ផ្តោតសំខាន់លើសុវត្ថិភាព អាចកាត់បន្ថយការក្លែងបន្លំ និងជួយការពារប្រព័ន្ធទូទាត់បែបអេកូឡូស៊ី។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបណ្តាក់ទុនចំនួន ៩ពាន់លានដុល្លារ នៅទូទាំងពិភពលោក ដើម្បីជំរុញសុវត្ថិភាពតាមអ៊ីនធើណិត (cybersecurity) និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។
នៅក្រុមហ៊ុន Visa យើងប្រើប្រាស់ដំណោះស្រាយបញ្ញាសប្បនិមិ្មត AI/Data-driven ដើម្បី ១). កំណត់អត្តសញ្ញាណ ស៊ើបអង្កេត រារាំងនិងទប់ស្កាត់ការវាយប្រហារណា ដែលកំណត់យកប្រព័ន្ធទូទាត់បែបអេកូឡូស៊ីសកលជាគោលដៅ ២).ផ្តល់ជូនជំនាញ យុទ្ធសាស្ត្រសុវត្ថិភាព និងការការពារដ៏ទូលំទូលាយប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពដែលកំពុងកើតមានឡើង។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសុវត្ថិភាពទាំងនោះ គឺ Visa Advanced Authorization ជាការវិភាគធាតុទិន្នន័យ ដែលមានច្រើនជាង ៥០០ប្រភេទ ដើម្បីបង្កើតពិន្ទុហានិភ័យសម្រាប់ប្រតិបត្តិការនីមួយៗ ជាជំហានក្នុងការផ្លាស់ប្តូរមួយ ដែលបានជួយដល់ធនាគារ ក្នុងការការពារការក្លែងបន្លំប្រមាណជា ២៦ពាន់លានដុល្លារ ទូទាំងពិភពលោកក្នុងឆ្នាំសារពើពន្ធ ២០២១ ។

ស្របជាមួយរបទរស់នៅប្រចាំថ្ងៃតាមលក្ខណៈឌីជីថលរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងកើនប្រជាប្រិយភាពយ៉ាងខ្លាំង ពិសេសលើការទូទាត់ដែលប្រើប្រាស់លក្ខណៈជីវសាស្ត្រ (biometrics) – ដូចជាការប្រើស្នាមក្រយ៉ៅម្រាមដៃ ឬការ ស្កេនសម្គាល់មុខ និងអត្តសញ្ញាណឌីជីថល – ដែលនោះគឺជានិមិត្តសញ្ញាឌីជីថលព័ត៌មានកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដើម្បីបញ្ជាក់ថា បុគ្គលម្នាក់នោះជានរណានៅលើប្រព័ន្ធអ៊ីនធើណេត ។

ការយល់ដឹងអំពីភាពត្រឹមត្រូវនៃការទូទាត់ដែលបានផ្ទៀងផ្ទាត់តាមលក្ខណៈជីវសាស្រ្ត (biometrics) គឺមានកម្រិតខ្ពស់នៅក្នុងចំណោមអ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ គឺមានរហូតដល់ ៧៥ ភាគរយ ដែលក្នុងនោះជាងពាក់ កណ្តាល (ប្រមាណ ៥៣ ភាគរយ) ជឿថា វាគឺជាវិធីសាស្ត្រទូទាត់ប្រាក់ដែលមានសុវត្ថិភាពបំផុត។ នៅក្នុងចំណោមអ្នកដែលមិនមែនជាម្ចាស់អត្តសញ្ញាណឌីជីថល (ប្រមាណ ៦៣ ភាគរយ) បច្ចុប្បន្ននេះ ម្ចាស់កម្មសិទ្ធិនៃអត្តសញ្ញាណឌីជី ថលនៅក្នុងតំបន់មានកម្រិតទាប (ប្រមាណ ១៨ភាគរយ) ទាំងការយល់ដឹង (ប្រមាណ ៧១ភាគរយ) និងចំណាប់អារម្មណ៍ បើគិតទៅវាមានទំនាក់ទងក្នុងកម្រិតមួយខ្ពស់ ផងដែរ។
អ្នកស្រី Tranchini បានបន្ថែមទៀតថា៖ “នៅពេលសម្លឹងមើលទៅអនាគតរបស់ប្រព័ន្ធសុវត្ថិភាព ក្រុមហ៊ុន Visa ជឿជាក់ថាការផ្តោតលើអត្តសញ្ញាណឌីជីថល ព្រមទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ នឹងក្លាយជាគន្លឹះក្នុងការកាត់បន្ថយការគំរាមកំហែងថ្មីៗ នៅពេលដែលពាណិជ្ជកម្មកាន់តែច្រើន បានបង្វែរទិសដៅទៅរកបណ្តាញឌីជីថល។ ក្រុមហ៊ុន Visa បានអំពាវនាវឲ្យម្ចាស់ឧស្សាហកម្ម ធ្វើសកម្មភាពកំណត់លើអត្តសញ្ញាណឌីជីថលដែលនឹងត្រូវប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់” ។

To Top