ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបពិភាក្សាជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត យ៉ង់ សាងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្មក្រោយមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា “ទើបជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីកសិកម្មឌិត ទីណា និងបណ្ឌិត យ៉ង់ សាងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្មដែល លោកទាំងពីរនាក់ទើបមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា” ។

សូមរំលឹកថា នាថ្ងៃ២៣ វិច្ឆិកា លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ការចូលរួមនេះ ដោយសារលោកទាំង២ ពេញចិត្តនឹងគោលនយោបាយ លើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
