ព័ត៌មានជាតិ

ទីបញ្ជាការជួរមុខ សន្តិសុខលម្ហសមុទ្រ ចេញកម្លាំងការពារសន្តិសុខ​ សណ្តាប់ធ្នាប់ ក្នុងពិធីបើកនិងបិទ​ ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក និងព្រឹត្តិការណ៍កីឡាជាតិ​ លើកទី៣

ភ្នំពេញ៖ ក្នុងឱកាសពិធីបើក និងបិទព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក និងព្រឹត្តិការណ៍កីឡាជាតិ​ លើកទី៣ នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមនាវី​ឯក ទៀ សុខា មេបញ្ជាការរង កងព័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កងកម្លាំងទីបញ្ជាការជួរមុខចំនួន២០រូប និងអូប័រល្បឿនលឿនចំនួន២គ្រឿង​ ដឹកនាំដោយឧត្តមនាវីទោ​ ស្វាយ សុន្ធី មេបញ្ជាការរង ទីបញ្ជាការជួរមុខ និងជាសមាជិកគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២២ បានកម្លាំងបានចេញល្បាត នៅតាមបណ្តាគោលដៅ ដែលឈរជើង ដើម្បីការពារសន្តិសុខ​ សណ្តាប់ធ្នាប់ ក្នុងពិធីបើកនិងបិទព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹក​ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

To Top