ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ត្រូវបានឆ្លងផុតដៃរដ្ឋសភាហើយ បន្ទាប់ពីសមាជិករដ្ឋសភាចំនួន៨៩រូប នៃចំនួនសមាជិកចូលរួមប្រជុំទាំងអស់ បានលើកដៃជាឯកច្ឆ័ន្ទអនុម័ត លើខ្លឹមសារសេចក្តីព្រាងច្បាប់នេះ ។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-42-1024x682.jpg)
ការអនុម័តនេះធ្វើឡើងក្នុង សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃទី ២៩វិច្ឆិកាក្រោមអធិបតីភាព លោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន៩៨រូប។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-45-1024x682.jpg)
សូមជម្រាបថាសេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣” គឺជាថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី១ ដល់ “មនុស្ស” ពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាព នៃការបន្តជំរុញការងើប ឡើងវិញនៃកំណើន សេដ្ឋកិច្ច។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-47-1024x682.jpg)
សេចក្តីព្រាងច្បាប់ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣»ត្រូវបាន អង្គគណៈរដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី២៨តុលាឆ្នាំ២០២៣។ ខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣” បានឲ្យដឹងថា បរិការណ៍នៃការរៀបចំថវិកាឆ្នាំ ២០២៣ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលសេដ្ឋកិច្ចកម្ពុជាកំពុង ងើបឡើងវិញ ក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ ច្បាស់លាស់ ដែលធ្វើឲ្យកម្ពុជាទទួលបាននូវវ៉ាក់សាំងទាន់ពេល និងគ្រប់ គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃជូនដល់ប្រជាជន ប្រកបដោយជោគ ជ័យតាម “អភិក្រមផ្ការីក”។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-48-1024x682.jpg)
ឆ្នាំ ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តវិធានការអន្តរាគមន៍ ដែលត្រូវបានដាក់ចេញ ក្នុង “ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ ២០២១- ២០២៣ ក្នុងគោល បំណងស្ដារ និងពង្រឹងសក្ដានុពលនៃ ចន្ទល់កំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅគន្លង នៃកំណើនជាសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការចាប់យកនូវកាលា នុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្រប នឹងនិន្នាការតំបន់ និងសកល កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-50-1024x682.jpg)
សេចក្តីព្រាងច្បាប់ ស្តីពី “ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣” គឺជាថវិកាវិត្ថារកម្ម ចំគោលដៅ ដោយផ្តល់អាទិភាព ទី ១ ដល់ “មនុស្ស” ពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាព នៃការបន្តជំរុញការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច ស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឲ្យបានជាអតិបរមា នូវគោលដៅអភិវឌ្ឍន៍ សំខាន់ៗ ស្របតាមរបៀបវារៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ក្នុ ងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣” ៕
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-52-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-53-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-55-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-03-58-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-29_16-04-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)