ព័ត៌មានជាតិ

លោក​ ខូយ​ រីដា​ ៖ការចូលរួមគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិតជាទទួលបានការ អភិវឌ្ឍ នៅគ្រប់មូលដ្ឋាន

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ទៅកាន់ ក្រុមគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងស្រុកបាកាន ថា ការចូលរួមគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិតជាទទួលបាននូវការអភិវឌ្ឍ នៅគ្រប់មូលដ្ឋាន របស់បងប្អូនពិតប្រាកដ។

ការលើកឡើង របស់លោក ខូយ រីដា ធ្វើឡើងក្នុងឱកាស ដែលរូបលោក អមដំណើរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ អគារ​មន្ទីរពេទ្យមួយខ្នង នៅស្រុកបាកាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកថា ការសាងសង់មន្ទីរពេទ្យបង្អែកនេះ ដោយមានការគាំទ្រ ពីក្រសួងសុខាភិបាល ក្នុងគោលដៅជំរុញ ការផ្ដល់សេវាសុខាភិបាល ឲ្យខិតជិត ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ សុខភាព សាធារណៈឲ្យកាន់តែល្អប្រសើរ ជាពិសេសលើក កម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មួយចំណែកផងដែរ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ នៅមូលដ្ឋាន។

លោក ខូយ រីដា គូសបញ្ជាក់ថា «សមិទ្ធផលថ្មីនេះ ពិតជាចាំបាច់ សម្រាប់បម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ក្នុងស្រុកបាកាន ដែលជាស្រុកមួយ មានចំនួនប្រជាជន ច្រើនជាងគេ ក្នុងចំណោមក្រុង ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់ »៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top