ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសពីការរៀបចំអង្គរសង្ក្រាន្តឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំ សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឱ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្ដងទៀត”។
សម្ដេច សង្ឃឹមថា កីឡាគុនល្បុក្កតោរបស់កម្ពុជា នឹងក្លាយជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងពិធីអង្គរសង្ក្រាន្ត នៅពេលនោះ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
