ភ្នំពេញៈ យោងតាមការ ផ្សព្វផ្សាយរបស់ ទូរទស្សន៍ថៃ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានអោយដឹងថាៈ តម្រួតថៃ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចាប់ឃាត់ខ្លួន កីឡាករប្រដាល់ខ្មែរ ល្បីឈ្មោះ ម្នា្កក់ ឈ្មោះ សុខ ធី ហៅ កាកា អាយុ២៤ ឆ្នាំ ជាប់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន នៅក្នុងប្រទេសថៃ ។

ប្រភពព័ត៌មានបានអោយដឹងថា ៖ ការឃាត់ខ្លួន អ្នកប្រដាល់ខ្មែរ ឈ្មោះ សុខ ធីខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់តម្រួតថៃ បានត្រួតពិនិត្យ សុខ ធី ខណៈ មានការសង្ស័យ និង បានដកហូត ថ្នាំញៀនគ្រាប់ ប្រភេទ មេតំហ្វីតាមីន ចំនួន៥គ្រាប់ ដែលបានលាក់ទុក នៅក្នុងកាបូបរបស់ គាត់ នៅតំបន់រ៉ង់ស៊ីតខ្លង១ ( Rangsit Khlong 1) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ។
ក្រោយឃាត់ខ្លួន តម្រួតថៃបាននាំខ្លួន សុខ ធី ទៅធ្វើតេសទឹកនោម នៅមន្ទីរពេទ្យ និង បានរកឃើញ មានផ្ទុកសញ្ញាវិជ្ជមាន នៃ ការប្រើប្រាស់គ្រឿងញៀន ផងដែ។

គួររំលឹកថាៈ សុខ ធី និង ឪពុករបស់គាត់ បានធ្វើចំណាកស្រុក ទៅធ្វើជាកម្មករ សំណង់ នៅក្នុងប្រទេសថៃ ជាច្រើនឆ្នាំមកហើយ។ ខណៈនៅក្នុងប្រទេសថៃ ក្រៅពីការងារ ស៊ីឈ្នួល ធ្វើការងារសំណង់ (កសាង) សុខ ធី ក៏បានឆ្លៀតហាត់កីឡាប្រដាល់ នៅទីនោះ និង បានឡើងប្រដាល់ នៅស្រុកថៃ រហូតដល់ មានកេរ្តិ៍ឈ្មោះល្បីគួរសមផងដែរ ។
តែដោយសារតែ សុខ ធី បានការពាក់ព័ន្ធនឹងងការប្រើប្រាស់គ្រឿងញៀន បានធ្វើគាត់ ត្រូវបាត់មុខ ពីសង្វៀន ប្រដាល់ អស់រយៈពេលមួយរយៈ ហើយទីបំផុត ក៏ ត្រូបាន តម្រួតថៃ ចាប់ឃាត់ខ្លួន និង ត្រូវជាប់ញគុក នៅក្នុងប្រទេសថៃ ៕
ដោយៈ លីហ្សា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
