ព័ត៌មានជាតិ

ឃុំខ្លួនស្រ្តី ពាណិជ្ជករម្នាក់ ពាក់ព័ន្ធការចញសែកស្អុយ ជាង ១២ម៉ឺនដុល្លារ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានី   កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ២០០២២នេះ បានសម្រេចឃុំខ្លួន ស្រ្តីត្រូវចោទម្នាក់  និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយនូវ ទឹកប្រាក់ប្រមាណ ១២៥.០០០ដុល្លារ  ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០២២ ។

យោងតាមដីកាតុលាការ  បានឲ្យដឹងថា  ស្រ្តីត្រូវចោទ  រូបនេះ មានឈ្មោះ វន មករា ភេទ ស្រី អាយុ ៣៦ ឆ្នាំ មុខរបរពាណិជ្ជករ  មានទីលំនៅ ផ្ទះលេខ៤៩ ផ្លូវ០១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនត្រូវចោទ ឈ្មោះ វន មករា   ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ:  មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន  តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​ប្រាក់ ។

ស្រ្តីត្រូវចោទ ត្រូវបាននគរបាល ចាប់ខ្លួន ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ និង ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ៕

ដោយ: លីហ្សា

To Top