ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ សហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ចាប់ពីម៉ោង១៨៖០០នាទីតទៅ នាទីធ្លាសួនច្បារមុខវត្តបទុមវតី។
ព្រឹត្តិការណ៍នេះ មានការប្រគំតន្រ្តី នឹងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី តន្រ្តីករ DJ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត៕