ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវអន្ថន័យចំនួន២ នៃ រូបប្រាសាទអង្គរកំពូលប្រាំ ដែលមានតែរាងឆ្កឹង៥ ។
នៅលើគណនីហ្វេសប៊ុក លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃខួបបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏សូមនិយាយបន្តិចពីអត្ថន័យរូបប្រាសាទអង្គរ ដែលមានតែរាងឆ្កឹង៥នេះ »។
លោករដ្ឋមន្រ្តីបញ្ជាក់ថា តាមពិតនេះជាទង់ដែលបានបង្កើតក្នុងសម័យប្រឆាំងបារាំង ហើយរូបប្រាសាទអង្គរ នេះមានន័យ២ ។
*ទីមួយ គឺចង់និយាយពីប្រាសាទអង្គរ ដែលជាកំពូលអារ្យធម៌ខ្មែរ។
*ទីពីរ រូប៥នេះ តំណាងដៃប្រជាជនខ្មែរ ដែលកសាងអង្គរនេះឡើង ។
លោកថា រូបនេះ ក៏បង្ហាញពីស្ថានភាព នៃការតស៊ូសម័យនោះ ( ដើមទសវត្សរ៍ ៥០ )។ គេត្រូវប្រើសញ្ញាអីដែលងាយធ្វើបានភ្លាមៗ មិនស្មុគស្មាញច្រើន៕