ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភា ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។

លោក ជាំង ជីមិន អតីតប្រធានាធិបតីចិន បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
