កំពង់ចាម ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោក ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគ ទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ ដឹកនាំខេត្ត ជាច្រើនរូបទៀត បានអញ្ជើញ ចុះពិនិត្យ មណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី ៥ ទី៦ ខែធ្នូ ឆ្នាំ២០២២ ។

បើតាមប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន បានឱ្យដឹងថាស្ថានភាពមណ្ឌលប្រឡងក្នុងខេត្តកំពង់ចាមមានសរុប មាន ១៤ មណ្ឌល ក្នុងនោះ ក្រុងកំពង់ចាមមាន ចំនួន ១០ មណ្ឌល ស្រុកកំពង់សៀម ចំនួន ២ មណ្ឌល និងស្រុកជើងព្រៃចំនួន ២ មណ្ឌល ។

លោក លី ម៉េងសាន ឱ្យដឹងទៀតថា ចំពោះបន្ទប់ប្រឡងមានសរុប ៣៣៩ បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្រ្តចំនួន ១២៨ បន្ទប់ និងផ្នែកវិទ្យាសាស្រ្តសង្គមចំនួន ២១១ បន្ទប់ផងដែរ ៕

