ភ្នំពេញ ៖ អនុរក្ស និងក្រុមអ្នកសង្កេតការណ៍ អ.ប.ព. ចាប់បាននូវសំណៅឯកសារពីបេក្ខជន មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ នៅបន្ទប់លេខ៥ ក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹង ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថា បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕