ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពីល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ញើសារអបអរសារទរ ចំពោះ លោក ពុយ គា ដែលទទួលតួនាទី ជាប្រធានក្លិប អ្នកសារព័ត៌មានកម្ពុជា។
លោកសយ សុភាព និង សហការី សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ត្រៀមរួចជាស្រេច សហការជាមួយលោកដើម្បីបុព្វហេតុ វិស័យសារព័ត៌ឱ្យកាន់តែល្អប្រសើរ លើប្រកបដោយវិជ្ជាជីវៈ គោរពក្រមសីលធ៌ម ច្បាប់សារព័ត៌មាន។
លោក សយ សុភាព បានរំលឹកថាលោក និងលោក ពុយ គា បានបំរើក្នុងសមរភូមិសារព័ត៌មាន ៣០ឆ្នាំហើយ ហើយយើងបន្តទៅមុខ តទៀតសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
សូមបញ្ជាក់ថា ប្រធាន ក្លិបអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ក.អ.ក បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសតាំង លោក ពុយ គា ជាប្រធានក្លិប ជំនួសលោក ប៉ែន បូណា ដែលបានលាឈប់ពីដំណែង និងលោក ខៀវ កូឡា ជាអគ្គលេខាធិការ ក្លិបអ្នកសារព័ត៌មានកម្ពុជា៕