ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សោភ័ណភាពទីក្រុង ជាកត្តាសំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ច របស់បងប្អូន ប្រជាពលរដ្ឋឲ្យបានប្រសើរមួយកម្រិតទៀត ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានប្ដេជ្ញា នឹងខិតខំកែលម្អ រៀបចំសោភ័ណភាព ទីប្រជុំឲ្យមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។
ក្នុងឱកាស ចុះពិនិត្យការរៀបចំកែលម្អ ទីប្រជុំជន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា បានលើកឡើងថា សោភ័ណភាពទីក្រុង ជាកត្តាសំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ច របស់បងប្អូន ប្រជាពលរដ្ឋ ឲ្យបានប្រសើរមួយកម្រិតទៀត ព្រោះកាលណា មានសោភ័ណភាពល្អប្លែក មនុស្សម្នាចង់មកដើរលេងលំហែ មើលអ្វីដែលប្លែក។
លោកថា ពេលនោះហើយ ការប្រកបរបរផ្សេងៗ របស់បងប្អូនមានដំណើរការ ជាបន្តបន្ទាប់៕