ព័ត៌មានជាតិ

ដាក់បញ្ចាំង ភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើមលើកទី៦ បង្ហាញពីការផ្សារភ្ជាប់បេះដូង នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” សម្ពោធបើកជាផ្លូវការ ដែលការបញ្ចាំងនេះបង្ហាញពីរការផ្សាភ្ជាប់បេះដូងនៃប្រទេ សទាំងពីរ(កម្ពុជា -ចិន)។

លោកWang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំ​កម្ពុជា​បានលើកឡើងក្នុងព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦»នារសៀលថ្ងៃទី៨ធ្នូនៅ សាលសន្នី សីទចតុមុខថា​ ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើង ដោយជោគជ័យជាច្រើនលើក ហើយទទួលបានការ និយមចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់នៃការផ្សា រភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកថា របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានលើកឡើងពី “ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរអរិយធម៌ និងការរៀនពីគ្នាទៅវិញទៅមក ជំរុញឱ្យវប្បធម៌ចិន ឆ្ពោះទៅកាន់ពិភពលោក កាន់តែប្រសើរឡើង”។ពួកយើងស្ម័គ្រចិត្ត សហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌ និងការប្រាស្រ័យទាក់ទង រវាងប្រជាជនមានភាពកាន់តែស្អិតរមួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជាចិន បន្តទទួលបានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះដែរលោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានលើកឡើងថាចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជានិងចិន មានប្រវត្តិជាយូរលង់មកហើយ។ ប្រទេសចិនទើបបានបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដោយជោគជ័យ ដោយបានចង្អុលបង្ហាញ ពីទិសដៅអភិវឌ្ឍទៅមុខ នៅក្នុងដំណើរថ្មីដើម្បីសម្រេច បានគោលដៅតស៊ូ១០០ឆ្នាំទី២។ក្នុងដំណាក់កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អនិងជាដៃគូល្អ ប្រទេសកម្ពុជារីករាយពួតដៃ ជាមួយប្រទេសចិន រីកចម្រើនទៅមុខ ជាមួយគ្នាក្នុងក្របខណ្ឌ សហគមន៍ជោគវាសនារួម។ ប្រទេសកម្ពុជានឹងប្រឹងប្រែង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នា ឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌ និងព័ត៌មានរវាងប្រជាជន នៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័ត ចិន-កម្ពុជា ដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។

សូមជម្រាបថា“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាប់ផ្តើមនៅ ចុងខែធ្នូ ហើយនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេស កម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅ ក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ ដែលរួមមានរឿង”ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” រឿង”មួយគីឡូម៉ែត្រចុងក្រោយ” ជាដើម៕

To Top