ភ្នំពេញ ៖ លោក ប៉ូ រតនា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធាន រតនាគារខេត្តបន្ទាយមានជ័យថ្មី។
ពិធីប្រកាសនេះក៏មានការចូលរួមពីសំណាក់ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ផងដែរ។
សូមបញ្ជាក់ផងដែរថា លោក អឿន ច័ន្ទវិសុទ្ធ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានរតនាគារខេត្តបន្ទាយមានជ័យ ថ្មី ជំនួសលោក យុត ស្វិនី ប្រធានរតនាគារខេត្តបន្ទាយមានជ័យចាស់ ត្រូវបានចូលនិវត្តន៍។