ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី សោកស្តាយ ចំពោះពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ស្លាប់ដោយសារ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ស្លាប់ដោយសារជំងឺកូវីដ-១៩។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំរកចំនួនតួលេខដែលពលរដ្ឋក្រៅប្រទេសបានស្លាប់ដោយសារជំងឺកូវីដ១៩។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្នុងកំលុងពេលរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញថវិកាក្នុងមួយខែ ៤០លានដុល្លារ ដើម្បីជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ។

ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានបន្ថែមថា នៅពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រាក់សន្សំជាង ២ពាន់លានដុល្លារ សម្រាប់បម្រើការងារប្រយុទ្ធធប្រឆាំងកូវីដ-១៩ ព្រមទាំងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋផងដែរ៕

To Top