ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៤-២០ ធ្នូ អាកាសធាតុនៅកម្ពុជា ចាប់ផ្តើមចុះត្រជាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុនៅប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ ធ្នូ ចេញផ្សាយដោយ ក្រសួងធនធានទឹក នាថ្ងៃនេះ បានឱ្យ​ដឹង​ថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។

លើសពីនេះ ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top