ភ្នំពេញ៖ ថ្មីៗនេះសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតចំនួន ៦៣៥នាក់ នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។
សូមបញ្ជាក់ថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ «យុវជន ម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត» រៀបចំកម្មវិធីបង្កើត គំនិតសហគ្រិនភាព និងភាសាបរទេស, ពង្រឹងការអប់រំ ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា / Science Technology Engineering and Mathematics (STEM) ដោយបង្កើតឲ្យមានមជ្ឈមណ្ឌលអប់រំ និងវិទ្យាសាស្រ្ត, បន្តជំរុញកម្មវិធី បំណិនជីវិត ពិសេសកម្មវិធីយុវជននិងភាពជាអ្នកដឹកនាំ, សីលធម៌និងជីវិត ក្នុងការរស់នៅការចូលរួម ការងារសង្គមនិងបរិស្ថាន៕