ព័ត៌មានជាតិ

អបអរសាទរ គូស្វាមីភរិយាថ្មី ១២គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី១

ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់) កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយាទាំង ១២គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សង សំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី១ នៅរោងចក្រផលិតទឹកពិសាវីតាល់ ។

កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើង ក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះ ក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ក្នុងការជាវទឹកពិសាវីតាល់ ប្រើប្រាស់ក្នុងពិធីរៀបមង្គលការ ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី បានឈ្នះរង្វាន់ចំនួន ១២រង្វាន់ផ្សេងគ្នា ដូចជា៖
-រង្វាន់កង់គូស្នេហ៍ Giant Rincon ២ ចំនួន ០៣រង្វាន់ បានទៅលើគូស្វាមីភរិយា ៖
១-លោក ជៀប ប៊ុនថាក់ និង អ្នកស្រី ហង្ស ម៉ាលីណា (កំពង់ធំ)
២-លោក ដា រដ្ឋ និង អ្នកស្រី លី ហ្គេច (ភ្នំពេញ)
៣-លោក វ៉ាន់ ស៊ុយម៉េង និង អ្នកស្រី លី ចន័្ទវាសនា (ភ្នំពេញ)
-រង្វាន់ Smart TV ចំនួន ០៣រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក សោម រតនៈ និង អ្នកស្រី វង្ស លក្ខ័ណា (ភ្នំពេញ)
២-លោក សុខ ជា និង អ្នកស្រី សួន ស្រីពេជ្រ (ភ្នំពេញ)
៣-លោក ថាំង យីវណាម និង អ្នកស្រី ហេង ស្រីមុំ (ភ្នំពេញ)
-រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ០៣រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ឡេង ច័ន្ទវឌ្ឍនៈ និង អ្នកស្រី សេក ដានី (ភ្នំពេញ)
២-លោក ពេជ្រ សូនី និង អ្នកស្រី សុឹម ស្រីនិច (ភ្នំពេញ)
៣-លោក ស្រេង លីណា និង អ្នកស្រី ភេម ឆេងអាន (កំពង់ធំ)
-រង្វាន់ ទូទឹកកក ចំនួន ០៣រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ផូ មករា និង អ្នកស្រី ចេង គាមុយ (ភ្នំពេញ)
២-លោក ចាន់ សូឡេន និង អ្នកស្រី គីមអាន គីមឡែន (ភ្នំពេញ)
៣-លោក ឡា សុខហេង និង អ្នកស្រី វណ្ណ សិទ្ធិកា (ភ្នំពេញ)

បុគ្គលិកក្រុមហ៊ុន បានឱ្យដឹងផងដែរថា គូស្វាមីភរិយាថ្មីទាំង ១២គូ ខាងលើបានឈ្នះរង្វាន់ ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង ចំណងដៃគូស្នេហ៍អមតៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានធ្វើការផ្សាយផ្ទាល់ ពីគេហទំព័រហ្វេសប៊ុកផ្លូវការ ទឹកពិសាវីតាល់ ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័នហ្វេ្រតធើនីធី ក៏បានធ្វើបទបង្ហាញ ពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ១២គូផងដែរ ។

វីតាល់ នឹងបន្តស្វែងរកគូស្វាមីភរិយា ដែលមានសំណាងឈ្នះរង្វាន់ធំក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ជាបន្តបន្ទាប់រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ ។

វីតាល់ ជាទឹកពិសាឈានមុខគេ ក្នុងស្រុកដែលទទួលបានការគាំទ្រ ពេញនិយម ពីសំណាក់ ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ទឹកពិសាវីតាល់ នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ ដើម្បីជាចំណែកចូលរួមគាំទ្រ ដល់សុខុមាលភាព សង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការ សង្គមយ៉ាងមមាញឹក ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទង ទៅកាន់លេខទូរស័ព្ទ 023/061/069 864 333៕

To Top