ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។

សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដា មេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅ ក្នុងទីក្រុងព្រុចស៊ែល៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top