ភ្នំពេញ ៖ ក្រុមនិស្សិត បានលើកឡើងថា ការកំហិត ការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹង គឺជាវិធានការមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ គ្រោះថ្នាក់បណ្ដាលមកពី ការប្រើប្រាស់គ្រឿង ស្រវឹងនាពេលបច្ចុប្បន្ន។
ការលើកឡើងនេះ ស្របពេលដែលក្រុមនិស្សិត សង្កេតឃើញការ ផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងយ៉ាងព្រោងព្រាត នាពេលបច្ចុប្បន្ន ដែលការផ្សាយពាណិជ្ជកម្មនេះ បានទាក់ទាញយុវជន ដែលជាធនធានទំពាំង ស្នងឬស្សីឱ្យចាប់ផ្ដើមប្រើ ប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន។

ក្រុមនិស្សិត បានបញ្ជាក់ នៅក្នុងវគ្គសិក្ខាសាលានៅវិទ្យាស្ថាន គរុកោសល្យបាត់ដំបង នាពេលថ្មីៗនេះ ថា «សព្វថ្ងៃឧស្សាហកម្មគឿងស្រវឹង កំពុងផ្សាយពាណិជ្ជកម្មគ្រប់រូបភាពដូចជា ក្នុងហ្វេសបុក Tik Tok ផ្ទាំងបដា ប៉ាណូ អេក្រង់ LED ការឧបត្ថម្ភកម្មវិធីកីឡា កម្មវិធីប្រគុំតន្រ្តី លេងល្បែងកម្សាន្ត ការជួលតារាល្បីៗឱ្យផ្សព្វផ្សាយ ដែលនាំឱ្យមានការធ្វើត្រាប់តាម IDOLរបស់ពួកគេ។ ទីតាំងនិងព្រឹត្តិការណ៍ ផ្សាយពាណិជ្ជកម្មទាំងអស់នេះ សុទ្ធសឹងតែកុមារ យុវជន ធ្វើដំណើរឆ្លងកាត់ ឬចូលរួមញឹកញាប់ជាងគេ ដូច្នេះចង់មិនចង់ ពួកគេនឹងទទួលឥទ្ធិពលអាក្រក់ ពីការផ្សាយគ្រឿងស្រវឹងទាំងនោះ»។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វិធានការកំហិតការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹងនឹង បង្ការយុវជនកុំឱ្យស្គាល់ ម៉ាកគ្រឿងស្រវឹង នៅវ័យក្មេងពេក (ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានឥទ្ធិពលលើកា រសម្រេចចិត្ត របស់យុវជន ក្នុងការចាប់ផ្តើមប្រើប្រាស់គ្រឿង ស្រវឹង និងបង្កើនការប្រើប្រាស់គ្រឿងស្រវឹងឱ្យកាន់តែច្រើន) , កាត់បន្ថយរូបភាពផ្សាយគ្រឿង ស្រវឹងដែលទាក់ទាញនិង ជំរុញចិត្តអ្នកញៀនគ្រឿង ស្រវឹងស្រា ឱ្យប្រើប្រាស់, ទប់ស្កាត់ឥទ្ធិពល ការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង លើបទដ្ឋានសង្គម ដែលបង្កើតឱ្យមានវប្បធម៌ ទទួលទានគ្រឿងស្រវឹងជារឿងធម្មតា ហើយផ្តល់គ្រោះថ្នាក់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម ។

លើសពីនេះ ការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿង ជាពិសេសទៅលើក្រុមមនុស្សវ័យក្មេង យុវជន និងកុមារ គឺជាការពិចារណាដ៏សំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។

គួរបញ្ជាក់ផងដែរថា គ្រឿងស្រវឹង ជាមូលហេតុចម្បងដែលបណ្ដាល ឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញ អោយមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រ។ ដោយឡែកនៅកម្ពុជា ថ្មីៗនេះក៏មានគ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេកមួយបង្កដោយ អ្នកបើកបររថយន្ត បុកប្ដីប្រពន្ធ និងទារកតូចនៅលើស្ពានជ្រោយចង្វារ រងរបួសធ្ងន់ធ្ងរ ដែលធ្វើឱ្យមហាជនខឹងសម្បា ចំពោះជនបង្ក។ រឿងដ៏គួរឱ្យខ្លោចចិត្តនេះ សុទ្ធសឹងតែផ្ដើមចេញពីគ្រឿង ស្រវឹងទាំងអស់ ៕

