ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ ហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញការងារ រយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប។

ជាលទ្ធផលដំណើរអញ្ជើញ ទៅកាន់ប្រទេសតំបន់អឺរ៉ុប របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ជាតិមាតុភូមិ។

សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។​ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕

To Top