ព័ត៌មានជាតិ

វគ្គសិក្សាភាសាចិន និងវប្បធម៌ចិន សម្រាប់សាធារណជន នៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែមករា ឆ្នាំ២០២៣

ដោយមានការគាំទ្រ ពីមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរចំណេះដឹង ភាសាចិន-បរទេស នៃក្រសួងអប់រំ របស់ប្រទេសចិន សកលវិទ្យាល័យភាសាបរទេសធានជីន នឹងរៀបចំវគ្គសិក្សា ផ្លាស់ប្តូរចំណេះដឹង តាមប្រព័ន្ធ ពីចម្ងាយ «ស្ពានភាសាចិន ៖ ប្រទេសចិនដ៏ចម្រុះពណ៌» សម្រាប់សាធារណជន នៅប្រទេសកម្ពុជា ដែលមានចំណប់អារម្មណ៍​ ក្នុងការសិក្សាភាសាចិន និងវប្បធម៌ចិន ។

វគ្គសិក្សាកម្មវិធី “ស្ពានភាសាចិន” គឺផ្តល់ជូនសាធារណជន ដោយឥតគិតថ្លៃ ហើយពេលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា និងចំណេះដឹងលម្អិតទៅលើវប្បធម៌ និងភាសាប្រទេសចិន។

វគ្គសិក្សានេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយសាធារណជន អាចចុះឈ្មោះចូលរៀនបាន ដោយគិតថ្លៃ ។ កាលបរិច្ឆេតនៃការចុះឈ្មោះ គឺចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ តទៅ ។ រីឯ ការឈប់ទទួលពាក្យចុះឈ្មោះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ។
សូមសាធារណជនទាញយក និងបំពេញ «ទម្រង់ពាក្យស្នើសុំចូលរួមវគ្គសិក្សា តាមប្រព័ន្ធពីចម្ងាយនេះ តាមតំណភ្ជាប់ (Link) ខាងក្រោមនេះ ៖ https://yun.wps.cn/r/sgwJqkNVoQYWAnD?f=301
បន្ទាប់មក សូមផ្ញើពាក្យចុះឈ្មោះតាម Email:13577054610@163.com ឬ wechat:cy937245 ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top